ការចុះបញ្ជីពាណិជ្ជកម្ម និង​ការរត់ការសុំច្បាប់ផ្សេងៗ

ក្រុមហ៊ុនយើងខ្ញុំមានសេវាកម្មចុះបញ្ជីពាណិជ្ជកម្មដើម្បីឲ្យអាជីវកម្មរបស់អ្នកមានអាជ្ញាប័ណ្ណស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនយើងខ្ញុំមានជំនាញវិជ្ជាជីវៈត្រឹមត្រូវក្នុងការដាក់រាល់ឯកសារទៅកាន់ក្រសួងនានានៅក្នុងប្រទេសកម្ពុជា ដែលមានដូចជា ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ល។ ក្រុមហ៊ុនយើងខ្ញុំសន្យាក្នុងការយកសញ្ញាបត្រពាណិជ្ជកម្ម ប័ណ្ណពន្ធប៉ាតង់ បណ្ណពន្ធប៉ាតង់ និងអាជ្ញាបណ្ណផ្សេងៗទៀតទាន់ពេលវេលា និងតាមតម្រូវការរបស់អតិថិជន។